លោក Joan Laporta ប្រធានក្លឹប Barcelona បាននិយាយថាចំពោះ Neymar និង Lionel Messi មានឱកាសត្រលប់មកទឹកដី Camp Nou បានវិញ លុះត្រាតែមានករណី Free Transfer ប៉ុណ្ណោះ។
សម្រាប់ Neymar កំពុងត្រូវបានក្លឹប PSG ចង់លក់ចេញ ប្រសិនបើមានក្លឹបណាមួយផ្ដល់តម្លៃឲផ្ដាច់កុងត្រាសមរម្យ។ ស្របពេលខ្សែប្រយុទ្ធ Lionel Messi វិញ ដូចដែលបានឃើញស្រាប់នៅរដូវកាលមុន រូបគេហាក់ធ្វើមិនបានសូវបានល្អ ហើយទំនងជាចង់ចាកចេញពីបារាំងវិញផងដែរ។ បើតាមឪពុករបស់ Messi បានបញ្ជាក់ថាលោកក៏សង្ឃឹមថ្ងៃណាមួយ កូនប្រុសអាចត្រលប់ទៅកន្លែងដែលធ្វើឱ្យគេសប្បាយចិត្តនឹងលេង។
ចំពោះរឿងខាងលើនេះ លោក Laporta បាននិយាយដែរថាលោកពេញចិត្តក្នុងការត្រលប់មកវិញ បើសិនជាអាចសម្រាប់ខ្សែប្រយុទ្ធកំពូលទាំងពីរ។ តែបើតាមបច្ចុប្បន្ននេះ វានឹងមិនមែនជារឿងងាយស្រួលឡើយ។ វិធីមួយដែលល្អបំផុតសម្រាប់ពួកគេអាចត្រលប់មកវិញបាន នោះគឺ Free Transfer ប៉ុណ្ណោះ។ បច្ចុប្បន្ន ពួកគេនៅសល់កុងត្រាជាមួយក្លឹប PSG ហើយក្លឹបអ្នកមានបារាំងនេះ ក៏នឹងមិនឱ្យចាកចេញដោយស្រួលៗឬតម្លៃផ្ដាច់កុងត្រាទាបដែរ៕
ប្រភព៖ ESPN FC