គ្រូបង្វឹកជំនាញផ្នែកចិត្តសាស្ត្រ Pep Guardiola បានទទួលស្គាល់ថា Manchester City គ្មានសមត្ថភាពការពារតំណែងជើងឯកលីគកំពូលអង់គ្លេសបានទៀតនោះឡើយ ហើយការបរាជ័យក្នុងការប្រកួតសំខាន់មួយ គឺជាកាតាលីករដ៏ធំដែលមិនអាចមើលរំលងបាន។
ក្រៅពីនេះ Pep ក៏បានបន្ថែមទៀតផងដែរថា ការបរាជ័យនៅក្នុង Manchester derby ក្រោមថ្វីជើងសត្រូវរួមទីក្រុងពោលគឺ Manchester United បានធ្វើអោយក្រុមគាត់បែកបាក់ស្មារតីទាំងស្រុង រហូតជួបបញ្ហាទម្រង់លេងស្ទើរតែស្រោចស្រង់លែងបានសម្រាប់រដូវកាល 2024-2025 នេះ។ ក្រោយការចាញ់ Man United នៅក្នុងដីកាលពីថ្ងៃទី 15 ខែធ្នូនេះ Man City បានធ្លាក់ជើងជាខ្លាំង ដោយបានចាញ់ Aston Villa 2-1 មុនពេលចែកគ្នាម្នាក់មួយពិន្ទុជាមួយ Everton ទាំងដែលខ្លួនមានឱកាសយកឈ្នះជាច្រើនលើកច្រើនសារ៕