Jose Mourinho ទំនងជាអស់ការអត់ធ្មត់ ដោយបានចេញមកឆ្លើយនូវពាក្យសម្តីរបស់កីឡាករ Allan Saint-Maximin បន្ទាប់ពីកីឡាកររូបនេះបានបង្ហាញការមិនពេញចិត្តចំពោះការដកឈ្មោះចេញពីក្រុម។
នៅពេលបានឃើញការបោះពាក្យសម្តីបែបនេះ លោក Mourinho ក៏បានសរសេរនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនវិញថា “ខ្ញុំមិនដឹងថា Saint-Maximin មានទេពកោសល្យខាងកំណាព្យទេ។ ពេលកីឡាករបាល់ទាត់ម្នាក់ធ្វើការបានល្អ ខិតខំហ្វឹកហាត់រាល់ថ្ងៃ គាត់មានកាយសម្បទា ពួកគេមិនត្រូវការជណ្តើរយន្តនោះទេ។ ប៉ុន្តែប្រសិនបើកីឡាករទាំងនោះហ្វឹកហាត់មិនបានល្អ មកយឺត លើសទម្ងន់ មិនទាន់ត្រៀមខ្លួនក្នុងការលេង នោះពួកគេនិងហត់ខ្លាំងពេលឡើងដោយជណ្តើរជើង ដូចនេះមានន័យថាពួកគេត្រូវការជណ្តើរយន្តជាចាំបាច់"៕