គ្រាន់តែធ្លាយព័ត៌មានត្រូវបានគេបណ្តេញជាផ្លូវការ Jose Mourinho ត្រូវបានអ្នកគាំទ្រផ្គូរផ្គងថាអាចទៅដឹកនាំក្លិបចាស់នេះវិញ

31-Aug-2025 2:25 AM

ការបណ្តេញលោក Jose Mourinho ចេញពីតំណែងគ្រូបង្វឹកក្នុងក្លិប Fenerbahce ភ្លាម អ្នកគាំទ្របាននាំគ្នាចាប់ផ្តើមផ្គូផ្គងថាលោក Mourinho អាចនឹងត្រឡប់ទៅដឹកនាំក្លិបនៅក្នុងលីគកំពូលអង់គ្លេសវិញ។




កាលពីពេលថ្មីៗនេះ ដំណឹងភ្ញាក់ផ្អើលមួយបានលេចចេញពេញបណ្តាញសង្គម ដោយក្លិប Fenerbahce បានប្រកាសថាលោក Jose Mourinho ត្រូវបានបណ្តេញចេញពីតំណែង ទាំងដែលការប្រកួតរដូវកាលថ្មីរបស់លីគកំពូលទួរគី ទើបតែចាប់ផ្តើមបាន 2 សប្តាហ៍ក៏ដោយ។ 




ខណះដែលអ្នកគាំទ្រមួយចំនួនបានសើចចំអកថាគ្រូបង្វឹកព័រទុយហ្កាល់រូបនេះគួរតែចូលនិវត្តន៍ពីវិស័យបាល់ទាត់ អ្នកគាំទ្រមួយផ្នែកតូចផ្សេងទៀតជឿជាក់ថា ជម្រើសល្អសម្រាប់លោក Mourinho គឺការត្រឡប់ទៅទឹកដីអង់គ្លេស ហើយចូលរួមជាមួយ Manchester United ម្តងទៀត ស្របពេលដែលតំណែងរបស់លោក Ruben Amorim មិនមានភាពឋិតឋេរនោះឡើយ៕