កីឡាករចំណូលថ្មីរបស់មាន់ខ្នាយមាស Tottenham Hotspur រូបនេះ បានទទួលនូវកិត្តិយសដ៏ធំធេងមួយពីក្លិប ដោយនឹងត្រូវគ្រងតំណែងម្ចាស់អាវលេខ 7 បន្តពីកីឡាករ Son Heung-min ដែលបានចាកចេញនៅដើមរដូវកាលនេះ។
កាលពីព្រឹកថ្ងៃសៅរ៍នេះ ក្លិប Tottenham បានប្រកាសជាផ្លូវការថាក្លិបបានសម្រេចក្នងការនាំយកកីឡាករវ័យក្មេង Xavi Simons ពីក្លិប RB Leipzig នៅក្នុងតម្លៃប្រមាណ 51.8 លានផោន ពីរថ្ងៃមុនទីផ្សារដោះដូរកីឡាកររដូវក្តៅបិទទ្វារជាផ្លូវការ។
បើតាមការចុះផ្សាយនៅក្នុងគេហទំព័រផ្លូវការរបស់ Tottenham ខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរូបនេះ នឹងត្រូវគ្រងតំណែងអាវលេខ 7 បន្តវេនពី Son Heung-min ដែលបានចាកចេញទៅលេងនៅទឺកដីអាមេរិក ហើយចំពោះរឿងមួយនេះ សាមីខ្លួនកីឡាករ Xavi Simons បានទទួលស្គាល់ថាវាជាកិត្តិយសដ៏ធំធេងមួយ ដែលអាចបន្តវេនពីកីឡាករដែលមានសមត្ថភាពដូចជា Son៕